អបអរសាទរទិវាទេសចរណ៍ និងការវិនិយោគបៃតង
នៅព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា លើកទី៤៣ ក្រោមប្រធានបទទេសចរណ៍ និងការវិនិយោគបៃតង ព្រមទាំងអបអរទិវាពិភពលោកស្អាតលើកទី៦ ”Tourism and Green Investment ant the 6“ World cleanup day !
អញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកអភិបាលក្រុងក្រុង កងកម្លាំងទាំង ៣ចំណុះសាលាក្រុង មន្ត្រីរាជកាសាលាក្រុង និងមន្ទីរបរិស្ថាន ក្រុមប្រឹក្សាសង្កាត់ទាំង ៧ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៥០៩នាក់។
ក្នុងពិធីនេះក៏បានធ្វើការផ្សព្វផ្សាយ និងពីការចូលរួមថែរក្សា អនាម័យបរិស្ថាន តាមដងផ្លូវសំខាន់ៗក្នុងក្រុងស្វាយរៀង។