នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
បានអញ្ជេីញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងស្វាយរៀងមានដូចជា ទីតាំងសាងសង់អាគារធ្វេីការរបស់រដ្ឋ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយបូមទឹកឆៅ និងសួនច្បារច្រាំងទន្លេបែកខាងជេីងផ្លូវជាតិលេខ១ ពិនិត្យទីតាំងគម្រោងស្តាព្រែកនៀល ពិនិត្យទីតាំងកំពង់ផែអូស្មាច់ និងពិនិត្យទីតាំងស្នេីសុំប័ណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋ។ អញ្ជេីញចូលរួមអមដំណេីរក្នុងឱកាសនោះរួមមាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់ការផែនការវិនិយោគ លោកអភិបាលក្រុងស្វាយរៀង និងលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត។