នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីយុទ្ធនាការសម្ភាសន៍ផ្តល់បណ្ណសមធម៌ជូនបុគ្គល ឬគ្រួសារមានសមាជិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំនន្ទី សាលាខេត្ត ។
អញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្សព្វផ្សាយនេះ រួមមាន លោកប្រធានស្តីទីនៃមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោក លោកស្រីអភិបាលរងក្រុងស្វាយរៀង ក្រុងបាវិត ស្រុកស្វាយជ្រំ ស្រុកស្វាយទាប លោកប្រធានបេឡាជាតិសន្តិសុខសង្គមសាខាខេត្តស្វាយរៀង លោក លោកស្រី ចៅសង្កាត់ នៃក្រុងស្វាយរៀង និងក្រុងបាវិត លោកប្រធានក្រុមវេទិកាឌីហ្វុនប៉ាមប្រចាំខេត្តយរៀង ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត សរុប ៥៧នាក់ ។