នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិតវឌ្ឍនភាពការអនុវត្តគម្រោងស្ថាបនា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័ន តំណាងរដ្ឋបាលខេត្តពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ព្រមទាំងមន្ត្រីអនុវត្តគម្រោងជាច្រើនរូបផ្សេងទៀត។