កិច្ចប្រជុំសាមញ្ញ លើកទី៥១ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥១ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០។
២. ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង។ -ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់ រដ្ឋបាលខេត្តស្វាយរៀង។
៤. ពិនិត្យ និងអនុម័ត ផែនការគម្រោងចំណូល និងចំណាយ ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។
៥. ស្តាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៦. ស្តាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៧. ពិនិត្យ និងអនុម័តលើការប្រគល់ភារកិច្ចជូនមន្រ្តីរាជការសាលាខេត្ត ចំនួន០១រូប។៨.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៥២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣)។