នៅថ្ងៃសុក្រ ៩កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញទទួលសម្ភារ:បរិក្ខារពេទ្យ ពីក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាខេត្តស្វាយរៀង ។
ពិធីនេះមានការចូលរួមពី:លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកនាយករងទីចាត់ការហិរញ្ញវត្ថុ លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងលោក លោកស្រី ជាអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។