ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឲ្យកាន់តែប្រសេីបន្ថែមទៀត
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការចូលរួមអមដំណេីរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោកអភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចុះ
- ពិនិត្យការចាក់ដីសាងសង់ស្ថានីបូបទឹកឆៅ ដេីម្បីពង្រីកវិសាលភាពទឹកស្អាតក្នុងខេត្ត
- ការសាងសង់មណ្ឌលព័ត៌ទេសចរណ៍កម្ពុជា ច្រាំងទន្លេ សួនច្បារ កន្លែងហាត់ប្រាណ ដែលមានទីតាំងស្ថិតនៅផ្នែកខាងជេីងផ្លូវជាតិលេខ១ នៃអាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង ដេីម្បីបន្សស់ទុកជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋក៏ដូចជាកូនចៅជំនាន់ក្រោយ។