នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ
នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យ និងផ្តល់យោបល់លើនីតិវិធីនៃការផ្ទេរកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឈ្មោះ ខោល ខេន ប្រពន្ធឈ្មោះ ឆឹម ស្រីនីត មុខរបរកម្មករ កម្មការិនីរោងចក្រ ត្រូវជាឪពុកម្តាយរបស់ក្មួយស្រី ខន សែនចរណៃ ដែលឈឺពោះសម្រាលស្របពេលសម្តេចតេជោអញ្ជេីញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។
អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលសាលាស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។