នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងច្រាំង ទន្លេ ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹកក្នុងខេត្ត ដេីម្បីពិនិត្យលទ្ធផលជំហានដំបូងនៃអាងទឹកចំនួន២កន្លែង ដេីម្បីសម្រេចដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ និងរក្សាទុកនិយាមការផ្លូវទឹកឲ្យបានច្បាស់លាស់សម្រាប់កូនចៅជំនាន់ក្រោយ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យគ្រប់គ្រងអភិវឌ្ឍ និងសំណង់សាលាខេត្ត លោកប្រធានការិយាល័យសេដ្ឋកិច្ច សង្គមកិច្ចសាលាខេត្ត លោក លោកស្រី មេឃុំ-ចៅសង្កាត់-មេភូមិដែលពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀតផងដែរ។