នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម ប៉ែន បុរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិបាវិត ដឹកនាំដោយឯកឧត្តម អូអេណូ អាត់ស៊ូស៉ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
វត្តមានចូលរួមក្នុងកិច្ចប្រជុំ និងដំណេីបំពេញទស្សនកិច្ចត្រួតពិនិត្យវឌ្ឍនភាពនៃការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិបាវិតក្នុងឱកាសនោះរួមមាន គណៈប្រតិភូឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលរងក្រុងបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិបាវិត លោកឧត្តមសេនីយត្រីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត លោកប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាអន្តរជាតិបាវិត លោកប្រធានការិយាល័យសេដ្ឋ និងសង្គមសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។