រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ស្តីពី កិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព

  • 216
  • ដោយ Admin

នៅថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ លោក ឯម សុត ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយភាគីពាក់ព័ន្ធស្តីពី កិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយនីតិវិធីនៃការឃោសនាបោះឆ្នោត និងឯកសារមួយចំនួនសម្រាប់ដំណើរការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណ នៃសាលប្រជុំ របស់លេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ។ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ៖ លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក តំណាងកងកម្លាំងទាំង៣ តំណាងគណបក្សនយោបាយ តំណាងសសយកខេត្ត មន្ទីរ-អង្គភាពនានា ព្រមទាំង លោក លោកស្រី អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

អត្ថបទទាក់ទង