រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល បានចុះត្រួតពិនិត្យការរៀបចំទីតាំង និង ការពារសន្តិសុខ សណ្តាប់ធ្នាប់

  • 184
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បានអញ្ជើញដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ មន្ទីរ-អង្គភាពពាក់ព័ន្ធ​ និងលោកប្រធានតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន​ បានចុះត្រួតពិនិត្យការរៀបចំ​ទីតាំង និងការការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនីជាង២ម៉ឺននាក់​ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន​ក្រុងបាវិត​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ​។

អត្ថបទទាក់ទង