នៅថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តម ជួប ភារុណ ក្រុមការងារកងវិស្វកម្មសម្ដេចតេជោ បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាថ្មី នៃសាលាបឋមសិក្សា កូវ សាមុត ប៊ុន សុថា កំពង់ចក ចំនួន០១ខ្នង ២ជាន់ស្មើនឹង ៣០បន្ទប់ ទីចាត់ការ ០១ខ្នង ខ្លោងទ្វារ០១ របងព័ទ្ធជុំវិញ បង្គន់អនាម័យ តារាងបាល់ទះ បាល់ទាត់ និងបាល់បោះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានទីតាំងស្ថិតនៅក្នុង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង
ពិធីនេះក៏មានការអញ្ជេីញចូលរួមពី លោក ធឹម ណាត ប្រធានក្រុមប្រឹក្សាស្រុករំដួល លោក ហែម ស៉ីណា អភិបាលស្រុក លោកស្រី អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លោកប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុក លោកគ្រូ អ្នកគ្រូ អាជ្ញាធរពាក់ព័ន្ធបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដមនាយឧត្ដមសនីយ៍ ខ្វាន់ ស៊ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល មកជូនដល់លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះផងដែរ ។