រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ រស់​ ផារិទ្ធ អញ្ជេីញជាអធិបតីក្នុងពិធីប្រគល់ថវិកាសមាគម

  • 220
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ៤រោច​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០២៣នេះ ឯកឧត្តម​ រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយ​រៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៅខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់ថវិកាសមាគមចំនួន​ ៩.០០០.០០០រៀលជូនដល់ក្រុមគ្រួសារ នៃសព ដែលជាសមាជិកសកម្ម ចំនួន ២រូបស្របលក្ខន្តិកៈរបស់សមាគម ដើម្បីចូលរួមរំលែក្ខទុក្ខដ៏ក្រៀមក្រំ និងជួយសម្រួលបន្ទុក​ ទុក្ខធុរៈរបស់ក្រុមគ្រួសារ នៃសពផងដែរ។

អត្ថបទទាក់ទង