រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីបណ្តាញការងារនៃការិយាល័យទំនាក់ទំនងព្រំដែន

  • 280
  • ដោយ Admin

នាទីក្រុងបាងកក ថ្ងៃទី០៩-១២ ខែឧសភា ឆ្នាំ២០២៣

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យ BLO បាវិត តំណាងឯកឧត្ដម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីបណ្តាញការងារនៃការិយាល័យទំនាក់ទំនងព្រំដែន និងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបូកសរុបលទ្ធផលនៃលំហាត់អនុវត្តនិងការពិភាក្សាលើការងារបច្ចេកទេសស្តីពីការងារការិយាល័យទំនាក់ទំនងព្រំដែន។

សមាសភាពចូលរួម៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្មនិងគ្រឿងញៀន ប្រតិភូប្រទេសកម្ពុជា ដឹកនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ប្រតិភូប្រទេសវៀតណាម ប្រតិភូប្រទេសឡាវ ប្រតិភូប្រទេសចិន ប្រតិភូប្រទេសឥណ្ឌូនេស៊ី ប្រតិភូប្រទេសថៃ/តំណាងមជ្ឈមណ្ឌលសុវត្ថិភាពទន្លេមេគង្គ

កិច្ចប្រជុំមានគោលបំណងសំខាន់ ដើម្បីពង្រឹងកិច្ចសហកាក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនតាម រយៈយន្តការរបស់ការិយាល័យទំនាក់ទំនងព្រំដែន និងស្វែងយល់មេរៀននិងបទពិសោធន៍ នៃ លំហាត់អនុវត្តសាកល្បងល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងរយៈពេលព្រមគ្នា។

ការិយាល័យទំនាក់ទំនងព្រំដែនគឺជាយន្តការមួយសំខាន់ក្នុងចំណោមយន្តការផ្សេងៗ ដែលមានក្នុងប្រទេសនិងតំបន់ ដែលបានដាក់ឱ្យអនុវត្តកន្លងមកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់និងបង្រ្កាបបទល្មើសឆ្លងដែន ពិសេសការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំ តាមរយៈការផ្លាស់ប្តូរព័ត៌មានស្តីពីមុខសញ្ញាឧក្រិដ្ឋជន និងផ្លូវចរាចរ។

អត្ថបទទាក់ទង