រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង ពោធិ៍សា បានអញ្ជេីញ​ជាអធិបតីក្នុងពិធី​ កាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តក្រសាំងជ្រំ

  • 223
  • ដោយ Admin

នៅព្រឹកថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​បានអញ្ជេីញ​ជាអធិបតីក្នុងពិធី​ កាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តក្រសាំងជ្រំស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

ថ្លែងទៅកាន់ពិធីនេះឯកឧត្តមបានបញ្ជាក់ថា តម្លៃនៃសុខសន្តិភាពគឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យហើយ ព្រះវិហារ និងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀង ដែលធ្វើពិធីបញ្ចុះខណ្ឌសីមា និងឆ្លងនាពេលនេះ ក៏កើតចេញដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន។

ឯកឧត្តមបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងឯកឧត្តម​ ម៉ែន វិបុល អភិបាលខេត្ត ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយបានដោះស្រាយនូវទុក្ខលំបាកនានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។​

ទន្ទឹមនេះឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តកសាងព្រះវិហារ និងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀង ឱ្យលេចជាសមិទ្ធផល រួចរាល់ជាស្ថាពរហើយរៀបចំពិធីបញ្ចុះខណ្ឌសីមា និងឆ្លងដែលមានការចូលរួមពីអាជ្ញាធរ ប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

ឯកឧត្តម​ បានថ្លែងអំពាវនាវឱ្យអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្រុងស្វាយរៀងត្រូវបន្តបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និងដោះស្រាយសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែងក្តាប់ឲ្យច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋ

នៅមូលដ្ឋានត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាព រស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។នៅក្នុងឱកាសនោះ​ ឯកឧត្តម​និងក្រុមការងារ ក៏បាននាំនូវបច្ច័យចំនួន៥លានរៀលប្រគេនដល់វត្តក្រសាំងជ្រំផងដែរ៕

អត្ថបទទាក់ទង