រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល​ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណ:កម្មាធិការជាតិ

  • 201
  • ដោយ Admin

នាព្រឹក ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ​ ឯកឧត្ដម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល​ អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ តាមរយះប្រព័ន្ធវីដេអូ Zoom រូបភាពនិងសម្លេង ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង-ស្រុក ទាំង៨ លោកអភិបាល អភិបាលរងក្រុង- ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង