រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្ដីពីការកំណត់ផ្លូវ​តភ្ជាប់ពីកំពង់ផែអូរស្មាច់

  • 210
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ​ ៦កេីត​ ខែពិសាខ​ ឆ្នាំថោះ បញ្ចស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ស្វាយរៀង​តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការកំណត់ផ្លូវ​ តភ្ជាប់ពីកំពង់ផែអូរស្មាច់ក្រុងស្វាយរៀង​ ទៅកាន់កំពង់ផែកាត់ឡៃប្រទេសវៀតណាម​ ដែលមានការចូលរួមពីសំណាក់ក្រុមការងារកំពង់ផែស្វយ័តភ្នំពេញ​ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត​ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត​ លោកប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ លោកប្រធានសាខាគយ​ និងរដ្ឋាករខេត្ត​ លោកអភិបាលក្រុងស្វាយរៀង​ លោកអភិបាលស្រុកស្វាយជ្រំ​ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានការិយាល័យសេដ្ឋកិច្ច​ និងសង្គមកិច្ចសាលាខេត្ត​ នាសាលប្រជុំព្រៃបាសាក់​ សាលាខេត្តស្វាយរៀង​ ។

អត្ថបទទាក់ទង