នាព្រឹកពុធថ្ងៃ៧កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងលោកអភិបាល អភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយរងទីចាត់ការអង្គភាព/ចំណុះសាលាខេត្ត និងយុវជន សសយក.ខេត្តជាច្រេីនរូបទៀត។