រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ សេង​ សិលា បានអញ្ជេីញចូលរួមកិច្ចប្រជុំជាមួយលេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយខេត្តស្វាយរៀង

  • 308
  • ដោយ Admin

នៅថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម​ សេង​ សិលា​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ និងឯកឧត្តម ផល សុជាតិ​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអញ្ជេីញចូលរួមកិច្ចប្រជុំជាមួយលេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយខេត្តស្វាយរៀង ដើម្បីពិភាក្សាលើការងារត្រៀមរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ឆ្នាំ២០២៣ ដែលមានរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី០៩-១៣ ខែមេសា ឆ្នាំ២០២៣​ ឆាប់ៗខាងមុខនេះ​។

អត្ថបទទាក់ទង