រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម​ ហែម​ ពិសិដ្ឋ​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា​ និងសមិទ្ធផលនានា​ នៅវត្តខ្លាលោតស្រុករមាសហែក

  • 279
  • ដោយ Admin

នាថ្ងៃចន្ទ​ ៦កេីត​ ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​.២៥៦៦​ ត្រូវនឹងថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៣​នេះ​ ឯកឧត្ដម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្ដម​ មែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា​ និងសមិទ្ធផលនានា​ នៅវត្តខ្លាលោត​ ស្ថិតក្នុងភូមិខ្លាលោត​ ឃុំកំពង់ត្រាច​ ស្រុករមាសហែក​ ខេត្តស្វាយរៀង។
មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលរងខេត្តបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ស្វាយរៀង​ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងពិធីនេះ​។ ទន្ទឹមនេះ​ ឯកឧត្តមបានថ្លែងការអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅស្រុករមាសហែកបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ព្រះតេជគុណគ្រប់ព្រះអង្គ ដែលបានចូលរួមយ៉ាងសកម្មរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់គុណតម្លៃ នៃសន្តិភាព តាមរយៈការចូលរួមថ្កោលទោសចំពោះទណ្ឌិតសម រង្ស៉ី ក៏ដូចជាគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលទៅលើបុគ្គល កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិ ។

ឯកឧត្តមបន្ថែមថា​ ការរួមគ្នារក្សាសន្តិភាព​ ជាឆន្ទៈដ៏ពិតប្រាកដ នៅក្នុងការគាំទ្រនូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសមិទ្ធផល និងលទ្ធផល​ ពិតដូចដែលយេីងមេីលឃេីញទាំងអស់គ្នាមិនអាចប្រកែកបានឡើយ។

ជាចុងបញ្ចប់​នៃពិធីនេះ​ ឯកឧត្ដមបាននាំយកនូវថវិការរបស់លោកជំទាវគត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ,ឯកឧត្ដម​ សៅ​ សុខា​ និងថវិកាក្រុមការងារទាំងអស់ចំនួន​ ២០លានរៀល​ និង​ 200$ សម្រាប់កសាងវត្ត​ និងបានផ្ដល់ថវិការជូន​ តាជី​ យាយជី​ ៥០នាក់​ ម្នាក់ៗ​ ទទួលបាន​ ១០០០០៛​,ក្រុមប្រឹក្សាឃុំ​២៦នាក់​ ម្នាក់ៗទទួលបាន​ ២០០០០៛​,លោក​ លោកស្រី​ មេភូមិ​ ជំនួយការភូមិ​ ៣០នាក់​ ម្នាក់ៗទទួលបាន​ ២០០០០៛​ ,​ ប្រជាការពារឃុំ​ ១២នាក់​ ម្នាក់ៗទទួលបាន​ ២០០០០៛​ ,លោកគ្រូអ្នកគ្រូ​ ២១នាក់​ ម្នាក់ៗទទួលបាន​ ២០០០០៛​ ,​សិស្សានុសិស្សនៅសាលាបឋមសិក្សាខ្លាលោត​ ៦៦២នាក់​ ម្នាក់ទទួលបាន​ ៥០០០៛​,​ប្រជាពលរដ្ឋ​ក្នុងភូមិខ្លាលោត​ ១៨៣នាក់​ ម្នាក់ទទួលបាន​ ១០០០០៛​ និងកងកម្លាំងទាំងបី​ចំនួន៦០០,០០០៛​ ផងដែរ។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibolរដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង