នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល និងសួសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនន់ទី១៧ លេីកទី១ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតីនិងប្រតិភូអមដំណេីរបានអញ្ជេីញពិនិត្សវឌ្ឍនភាពនៃការស្ថាបនា និងសាងសង់ហេត្ថារចនារចនាសម្ព័ន្ធនៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ដែលសមិទ្ធផលក្នុងនោះរួមមាន ផ្លូវបេតុង ប្រព័ន្ធលូ អគារស្នាក់នៅ និងហេត្ថារចនាសម្ព័ន្ធមួយចំនួនទៀត ដែលជាអំណោយរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ។