នាព្រឹកថ្ងៃព្រហស្បតិ៍១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជេីញជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ ជុំវិញរឿងចាក់ដីចូលដីចំណីព្រែកមួយកន្លែងស្ថិតក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងបានចុះពិនិត្យផ្ទាល់ដល់ទីតាំងដីផងដែរ។
អញ្ជេីញចូលរួមក្នុងឱកាសនោះមាន លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលស្រុករំដួល លោកមេឃុំកំពង់អំពិល លោកមេភូមិត្រពាំងដំរី និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។