រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្ត

  • 331
  • ដោយ Admin

រដ្ឋបាលខេត្តស្វាយរៀងចុះអនុវត្ត ស.ជ.ណ ចំពោះបងប្អូនណស ដែលបានចូលកាប់រាន.ឈូសឆាយ.ហ៊ុំព័ទ្ធរបង និងដាំដំណាំអាស្រ័យផល លើដីរបស់រដ្ឋ ស្ថិតក្នុងស្រុករមាសហែក

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ​ បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្ត ដែលធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលបានចូល

កាប់រាន.ឈូសឆាយ.ហ៊ុំព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលនាពេលកន្លងមក ទីតាំងដីព្រៃត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់តូបនៅលើដីព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ក្នុងការឈូសឆាយព្រៃដាំកូនឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្ស ឃុំត្រស់ និងឃុំអណ្តូងត្របែក ស្រុករមាសហែក។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ លោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត លោកអភិបាល.អភិបាលរងស្រុក រួមនិងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បាន

ធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាពព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះ ជាលក្ខណ:ក្រៅប្រព័ន្ធតុលាការ។

ចំពោះថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមចុះអនុវត្តប្រកាសសេចក្តីសម្រេចលេខ០២៨/២៣ ស.ជ.ណ ចុះថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្ដីពីការបញ្ឈប់ការកាប់រាន.ឈូសឆាយ.ហ៊ុំព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង យោងសេចក្តីសម្រេចលេខ ០២៦ គជដព ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុំព័ន្ធដីព្រៃឈើ ដើម្បីវាត​យកដីធ្វើជាកម្មសិទ្ធិ និងរបាយការណ៍លេខ ០១៦/២៣ របកចុះថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តជ្រាបថា: ទីតាំងដីស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំងនេះ គឺជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង ចំពោះសកម្មភាពនៃការចូលកាប់រាន.ឈូសឆាយហ៊ុំព័ទ្ធរបងនិងដាំដំណាំអាស្រ័យផលលើដីខាងលើនេះ គឺជាការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដែលអាចនឹងត្រូវទទួលទោសដូចមានចែងកំណត់នៅក្នុងច្បាប់ភូមិបាលច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ជាធរមានផ្សេងៗទៀត។ ក្នុងករណីផុតថ្ងៃកំណត់បងប្អូនមិនទាន់រើរបង និងចាកចេញពីទីតាំងដីខាងលើរដ្ឋបាលខេត្តនិងចាត់វិធានការរដ្ឋបាល ចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។

សូមបញ្ជាក់ផងដែរថា: តាមការចុះពិនិត្យលើសំណុំរឿង នេះជាញឹកញាប់យើងរកឃើញមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក, ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីចំការព្រៃឈើរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអាណាធិបតេយ្យនេះ គឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារ មកពាក់ព័ន្ធ ទៅនឹងដី ៤៧៦ហិកតា ដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតា តែប៉ុណ្ណោះ។

ចំណែកឯទំហំដី ១៦៣ហិកតា រដ្ឋាភិបាលស្នើសុំអនុបយោគ ឱ្យទៅជាដីសម្បទានសង្គមកិច្ច ដើម្បីសាងសង់ផ្ទះជូននិវត្តន៍ជនពលី និងគ្រួសារកងទ័ពអស់ហើយ។ បច្ចុប្បន្នមិនមានដីសម្រាប់ប្រគល់ជូនពួកគាត់បានទៀតទេ ហើយនាពេលកន្លងទៅថ្មីៗនេះ ក្រុមការងារទាំងមូលក៏ធ្លាប់បានបញ្ជាក់ប្រាប់តំណាងប្រជាពលរដ្ឋ ទាំង៧៨គ្រួសារ ឲ្យបញ្ឈប់ការទាមទារនិងចូលរុករានទន្ទ្រានដីសាធារណ:របស់រដ្ឋទៀតផងដែរ៕

អត្ថបទទាក់ទង