នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបែងចែកការទទួលខុសត្រូវ ក្នុងការចុះសិក្សាវាយតម្លៃអំពីការកាន់កាប់ និងអាស្រ័យផលរបស់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រ ផ្ទះ២០០ខ្នង ជំហានទី១ ដេីម្បីរៀបចំចេញប័ណ្ណកម្មសិទ្ធ តាមស្ថានភាពកាន់កាប់ជាក់ស្តែងស្របតាមអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច ដែលមានទីតាំងស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុករមាសហែក លោកស្រីមេឃុំអណ្តូងត្របែក លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធាន ការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់សាលាខេត្ត ។បន្ទាប់ពីចប់កិច្ចប្រជុំឯកឧត្តមអភិបាលរងខេត្តបានដឹកនាំក្រុមការងារអញ្ជេីញចុះផ្ទាល់ដល់ទីតាំងផ្ទះ២០០ខ្នងក្នុងស្រុករមាសហែកផងដែរ។