រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

រចនាសម្ព័ន្ធ

  • 9.1ពាន់
  • ដោយ Admin

រចនាសម្ព័ន្ធរដ្ឋបាលខេត្តស្វាយរៀងត្រូវបានរៀបចំយោងតាមប្រកាសដូចខាងក្រោម៖

  • ប្រកាសលេខ៤២៧៤ ប្រ.ក ស្តីពី​ការបង្កើត​ការិយាល័យ​ចំណុះ​ទីចាត់​ការ​នៃសាលាខេត្ត ការ​បង្កើត​ការិយាល័យ​នៃសាលាក្រុង ការបង្កើតការិយាល័យ​នៃសាលាស្រុក និងការ​កំណត់​តួនាទី​ភារកិច្ច របៀប​របប​ការងារ​នៃការិយាល័យ​ទាំងនេះ
  • ប្រកាសលេខ៣២៤ សហវ-ប្រក ស្តីពីនិតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • សេចក្តីសំរេចស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ស្រុកខណ្ឌ។

ក្រុមប្រឹក្សាខេត្តស្វាយរៀងមានអង្គភាពក្រោមឱវាទដូចខាងក្រោម៖

ក. គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

  • អនុគណៈកម្មាធិការសេដ្ឋកិច្ច និងអនុគណៈកម្មាធិការសង្គមកិច្ច

ខ. គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ

គ. គណៈអភិបាលខេត្ត

  • នាយករដ្ឋបាល ខេត្ត
    • ទីចាត់ការរដ្ឋបាល
    • ទីចាត់ការផែនការនិងវិនិយោគ
    • ទីចាត់ការហិរញ្ញវត្ថុ
    • ទីចាត់ការគ្រប់គ្រងធនធានមនុស្ស
    • ទីចាត់ការអន្តរវិស័យ
    • អង្គភាពលទ្ធកម្ម
    • អង្គភាពច្រកចេញចូលតែមួយ

ឃ.ការិយាល័យប្រជាពលរដ្ឋ

-អង្គភាពផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពរដ្ឋសាលាខេត្ត

-អង្គភាពផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាលនៃការិយាល័យប្រជាពលរដ្ឋសាលាខេត្ត

ង. គណៈកម្មាធិការលទ្ធកម្មគណៈអភិបាលខេត្ត

ច. គណៈកម្មាធិការនានា